ព្រះត្រៃបិដក ភាគ ២៩

​តតិយជន​សូត្រ​ ​ទី៧​


​[​១៧២​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​តែង​ញុំាង​បុរស​ឲ្យ​កើត​ ​អ្វី​ហ្ន៎​ ​របស់​បុរស​នោះ​ ​តែង​ស្ទុះ​ទៅ​ ​អ្វី​ហ្ន៎​ ​តែង​អន្ទោល​ទៅកាន់​សង្សារ​ ​អ្វី​ហ្ន៎​ ​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​ ​របស់​សត្វ​នោះ​។​ ​
​[​១៧៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​តណ្ហា​ ​តែង​ញុំាង​បុរស​ឲ្យ​កើត​ ​ចិត្ត​ ​របស់​បុរស​នោះ​ ​តែង​ស្ទុះ​ទៅ​ ​សត្វលោក​ ​តែង​អន្ទោល​ទៅកាន់​សង្សារ​ ​កម្ម​ ​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​ ​របស់​សត្វ​នោះ​។​

​ឧប្ប​ថ​សូត្រ​ ​ទី៨​


​[​១៧៤​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​ជា​ផ្លូវខុស​ ​អ្វី​ហ្ន៎​ ​ដែល​អស់​ទៅតាម​យប់​ ​និង​ថ្ងៃ​ ​អ្វី​ ​ជា​មន្ទិល​របស់​ព្រហ្មចរិយៈ​ ​អ្វី​ ​ជា​គ្រឿង​សម្រាប់​លាង​សេចក្តី​សៅហ្មង​បាន​ ​ដែល​មិន​ចាំបាច់​មាន​ទឹក​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636848391113202953
ទៅកាន់ទំព័រ៖