ព្រះត្រៃបិដក ភាគ ២៩
[១៧៥] ព្រះមានព្រះភាគត្រាស់ថា រាគៈ ជាផ្លូវខុស វ័យ តែងអស់ទៅតាមយប់ និងថ្ងៃ ស្ត្រី ជាមន្ទិលរបស់ព្រហ្មចរិយៈ ពួកសត្វនេះ រមែងជាប់នៅនឹងស្ត្រីនុ៎ះ តបៈ និងព្រហ្មចរិយៈ ជាធម៌សម្រាប់លាងសេចក្តីសៅហ្មងនោះ មិនចាំបាច់មានទឹកឡើយ។
ទុតិយសូត្រ ទី៩
[១៧៦] ទេវតាទូលថា អ្វីហ្ន៎ ជាទីពីររបស់បុរស អ្វីហ្ន៎ តែងគ្រប់គ្រងបុរសនោះ មួយទៀត សត្វត្រេកអរនឹងធម៌អ្វី ទើបរួចចាកទុក្ខទាំងពួងបាន។
[១៧៧] ព្រះមានព្រះភាគត្រាស់ថា សទ្ធា ជាទីពីររបស់បុរស បញ្ញា រមែងគ្រប់គ្រងនូវបុរសនោះ មួយទៀត សត្វត្រេកអរនឹងព្រះនិព្វាន ទើបរួចចាកទុក្ខទាំងពួងបាន។
ID: 636848391507395499
ទៅកាន់ទំព័រ៖