ព្រះត្រៃបិដក ភាគ ២៩

សុត្តន្ត​បិដក​ ​សំយុត្ត​និកាយ​ ​
​សគា​ថ​វគ្គ​ ​
​បឋម​ភាគ​


​សូម​នមស្ការ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​

​ទេវតា​សំយុត្ត​
​ន​ឡ​វគ្គ​ ​ទី១​
​ឱឃ​តរ​ណ​សូត្រ​ ​ទី១​

 ​​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​លុះ​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ទេវតា​អង្គ​មួយ​ ​មាន​រស្មី​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​
ទំព័រទី ១ | បន្ទាប់
ID: 636848355417496565
ទៅកាន់ទំព័រ៖