ព្រះត្រៃបិដក ភាគ ២៩
អន្ធវគ្គ ទី៧
នាមសូត្រ ទី១
[១៨០] ទេវតាទូលថា អ្វីហ្ន៎ តែងធ្លាក់ចុះលើសត្វ និងសង្ខារទាំងពួង ដែលមិនមានអ្វីក្រៃលែងជាង សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺធម៌អ្វី។
[១៨១] ព្រះមានព្រះភាគត្រាស់ថា នាម (ឈ្មោះ) តែងធ្លាក់ចុះលើសត្វ និងសង្ខារទាំងពួង មិនមានអ្វីក្រៃលែងជាងនាមឡើយ សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺនាម។
ចិត្តសូត្រ ទី២
[១៨២] ទេវតាទូលថា អ្វី តែងនាំសត្វលោកទៅ អ្វីតែងភើចកន្ទ្រាក់សត្វលោកទៅ សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺធម៌អ្វី។
ID: 636848411094815836
ទៅកាន់ទំព័រ៖