ព្រះត្រៃបិដក ភាគ ២៩

​សញ្ញោជន​សូត្រ​ ​ទី៤​


​[​១៨៦​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​ជា​គ្រឿង​ចង​សត្វលោក​ទុក​នៅ​ ​អ្វី​ជា​គ្រឿង​ត្រាច់​ទៅ​ ​របស់​សត្វលោក​នោះ​ ​ព្រោះ​លះបង់​អ្វី​ ​ទើប​ហៅថា​ ​ព្រះនិព្វាន​។​
​[​១៨៧​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សត្វលោក​ ​មាន​សេចក្តី​រីករាយ​ ​ជា​គ្រឿង​ចង​ ​វិតក្កៈ​ ​ជា​គ្រឿង​ត្រាច់​ទៅ​ ​(​របស់​សត្វលោក​)​ ​ព្រោះ​លះបង់​តណ្ហា​ ​ទើប​ហៅថា​ ​ព្រះនិព្វាន​។​

​ពន្ធន​សូត្រ​ ​ទី៥​


​[​១៨៨​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​ជា​គ្រឿង​ចង​សត្វលោក​ទុក​នៅ​ ​អ្វី​ ​ជា​គ្រឿង​ត្រាច់​ទៅ​ ​របស់​សត្វលោក​នោះ​ ​ព្រោះ​លះបង់​អ្វី​ ​ទើប​កាត់​ចំណង​ទាំងពួង​បាន​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636848411748373217
ទៅកាន់ទំព័រ៖