ព្រះត្រៃបិដក ភាគ ២៩
ឃត្វាវគ្គ ទី៨
ឃត្វាសូត្រ ទី១
[២០០] ទេវតានោះ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលគាថា ចំពោះព្រះមានព្រះភាគថា
បុគ្គលសម្លាប់អ្វីបាន ទើបដេកនៅជាសុខ សម្លាប់អ្វីបាន ទើបមិនសោក បពិត្រព្រះគោតម ព្រះអង្គគាប់ព្រះហឫទ័យ ចំពោះការសម្លាប់ធម៌ឯក តើធម៌អ្វី។
[២០១] ព្រះមានព្រះភាគត្រាស់ថា បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើបដេកនៅជាសុខ សម្លាប់សេចក្តីក្រោធបាន ទើបមិនសោក ម្នាលទេវតា ព្រះអរិយៈទាំងឡាយ តែងសរសើរការសម្លាប់សេចក្តីក្រោធ ដែលមានគល់ជាពិស មានចុងដ៏ផ្អែម លុះតែសម្លាប់សេចក្តីក្រោធនោះបាន ទើបមិនសោក។
ID: 636848413567187247
ទៅកាន់ទំព័រ៖