ព្រះត្រៃបិដក ភាគ ២៩

​[​២០៥​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ក្នុង​លោក​នេះ​ ​សទ្ធា​ ​ជា​ទ្រព្យ​ដ៏​ប្រសើរ​ ​របស់​បុរស​ ​ធម៌​ ​ដែលគេ​សន្សំ​ល្អ​ហើយ​ ​តែង​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​ពាក្យ​សត្យ​ ​មាន​រស​ឆ្ងាញ់​ពិសា​ ​លើស​រស​ទាំងឡាយ​ ​បណ្ឌិត​ទាំងឡាយ​ពោល​ថា​ ​អ្នក​រស់នៅ​ដោយ​បញ្ញា​ ​ឈ្មោះថា​ ​ជា​អ្នក​រស់​នៅ​ប្រសើ់​របំ​ផុត​។

​វុ​ដ្ឋិ​សូត្រ​ ​ទី៤​


​[​២០៦​]​ ​ទេវតា​ទូល​ថា​ ​បណ្តា​របស់​ដែល​កើតមានឡើង​ ​អ្វី​ ​ជា​របស់ប្រសើរ​ ​បណ្តា​របស់​ដែល​ធ្លាក់ចុះ​ ​អ្វី​ ​ជា​របស់ប្រសើរ​ ​បណ្តា​សត្វ​ដើរទៅ​ដោយ​ជើង​ ​សត្វ​ពួក​ណា​ ​ជា​សត្វ​ប្រសើរ​ ​បណ្តា​អ្នកចេះ​និយាយ​ពីរោះ​ ​មនុស្ស​បែប​ណា​ប្រសើរ​។​
​[​២០៧​]​ ​ទេវតា​អង្គ១​ ​ពោល​កាត់​ថា​ ​បណ្តា​របស់​ដែល​កើតមានឡើង​ ​ពូជស្រូវ​ ​ជា​របស់ប្រសើរ​ ​បណ្តា​របស់​ដែល​ធ្លាក់ចុះ​ ​ទឹកភ្លៀង​ ​ជា​របស់ប្រសើរ​ ​បណ្តា​សត្វ​ដើរទៅ​ដោយ​ជើង​ ​គោ​ ​ជា​សត្វ​ប្រសើរ​ ​បណ្តា​អ្នកចេះ​និយាយ​ពីរោះ​ ​កូន​ ​ជា​មនុស្ស​ប្រសើរ​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636848414261266946
ទៅកាន់ទំព័រ៖