ព្រះត្រៃបិដក ភាគ ២៩

[​២០៨​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បណ្តា​របស់​ដែល​កើតមានឡើង​ ​វិជ្ជា​ ​ជា​ធម្មជាតិ​ប្រសើរ​ ​បណ្តា​របស់​ដែល​ធ្លាក់ចុះ​ ​អវិជ្ជា​ ​ដែល​ធ្លាក់ចុះ​ប្រសើរ​ ​បណ្តា​សត្វ​ដើរទៅ​ដោយ​ជើង​ ​ព្រះសង្ឃ​ ​ជា​បុគ្គល​ប្រសើរ​ ​បណ្តា​អ្នកចេះ​និយាយ​ពីរោះ​ ​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ​។​

​ភីត​សូត្រ​ ​ទី៥​


​[​២០៩​]​ ​ទេវតា​ទូល​ថា​ ​ក្នុង​លោក​នេះ​ ​អ្វី​ ​ដែល​ប្រជុំជន​ច្រើន​គ្នា​តែង​ខ្លាច​ ​ហើយ​ព្រះអង្គ​សំដែង​ថា​ ​ជា​ផ្លូវ​មាន​មែក​បែក​ច្រើនណាស់​ ​បពិត្រ​ព្រះ​គោតម​ជា​ម្ចាស់​ ​ព្រះអង្គ​មាន​បញ្ញា​ក្រាស់​ ​ខ្ញុំ​ព្រះអង្គ​សូម​សួរ​ថា​ ​នរជន​តាំងនៅ​ក្នុង​ធម៌​ដូចម្តេច​ ​រមែង​មិន​ភ័យ​ទៅ​ក្នុង​បរលោក​។​
​[​២១០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សាធុជន​តម្កល់​វាចា​ ​និង​ចិត្ត​ ​ដោយ​ប្រពៃ​ ​មិន​ធ្វើបាប​ដោយ​កាយ​ ​គ្រប់គ្រង​នូវ​ផ្ទះ​ ​ដែល​មាន​បាយ​ ​និង​ទឹក​ច្រើន​ ​ជា​អ្នកមាន​សទ្ធា​ ​មានចិត្ត​ទន់​ ​ជា​អ្នក​ចែករលែក​ ​ជា​អ្នកដឹង​នូវ​ពាក្យ​ពោល​ ​ជន​ដែល​តាំងនៅ​ក្នុង​ធម៌​ ​ទាំង៤ប្រការ​នេះ​ ​ឈ្មោះថា​ ​ជា​អ្នក​ឋិតនៅ​ក្នុង​ធម៌​ ​រមែង​មិន​ភ័យ​ទៅ​ក្នុង​បរលោក​ទេ​។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636848414520861794
ទៅកាន់ទំព័រ៖