ព្រះត្រៃបិដក ភាគ ២៩
នជីរតិសូត្រ ទី៦
[២១១] ទេវតាទូលថា អ្វី រមែងចាស់ជរា អ្វី រមែងមិនចាស់ជរា អ្វី ហៅថាផ្លូវខុស អ្វី ជាសេចក្តីអន្តរាយនៃធម៌ទាំងឡាយ អ្វី អស់ទៅតាមយប់និងថ្ងៃ អ្វី ជាមន្ទិលនៃព្រហ្មចរិយៈ អ្វី ជាធម្មជាតសម្រាប់លាងជម្រះ មិនចាំបាច់មានទឹក ចិត្តរមែងមិនឋិតនៅក្នុងច្រកទាំងឡាយណា ច្រកទាំងនោះ តើមានប៉ុន្មានក្នុងលោក យើងខ្ញុំព្រះអង្គ នាំគ្នាមកគាល់ព្រះមានព្រះភាគ ធ្វើម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។
[២១២] ព្រះមានព្រះភាគត្រាស់ថា រូបរបស់សត្វទាំងឡាយ រមែងចាស់ជរា នាម និងគោត្រ រមែងមិនចាស់ជរាឡើយ រាគៈ ហៅថាផ្លូវខុស លោភៈ ជាសេចក្តីអន្តរាយ នៃធម៌ទាំងឡាយ វ័យ អស់ទៅតាមយប់ និងថ្ងៃ
ID: 636848414776006388
ទៅកាន់ទំព័រ៖