ព្រះត្រៃបិដក ភាគ ២៩

ឥស្សរ​សូត្រ​ ​ទី៧​


​[​២១៣​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ជាធំ​ក្នុង​លោក​ ​អ្វី​ ​ឧត្តម​ជាង​ទ្រព្យ​ទាំងឡាយ​ក្នុង​លោក​ ​អ្វី​ដូចជា​ច្រែះចាប់​សស្ត្រា​ក្នុង​លោក​ ​អ្វី​ ​ជា​សេចក្តី​អន្តរាយ​ក្នុង​លោក​ ​អ្នកផង​តែង​ឃាត់ខាំង​ទុក​នូវ​ជន​ដូចម្តេច​ ​កាលដែល​នាំ​យក​ទ្រព្យ​ទៅ​ ​មួយទៀត​ ​អ្នកផង​ ​តែង​ពេញចិត្ត​ ​ចំពោះ​ជន​ដូចម្តេច​ ​កាល​នាំ​យក​ទ្រព្យ​ទៅ​ ​ពួក​ជន​ជា​បណ្ឌិត​ ​តែង​ត្រេកអរ​ ​ចំពោះ​ជន​ដូចម្តេច​ ​ដែល​មក​រឿយ​ៗ​។​
​[​២១៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​អំណាច​ ​ជាធំ​ក្នុង​លោក​ ​ស្ត្រី​ ​ឧត្តម​ជាង​ទ្រព្យ​ទាំងឡាយ​ក្នុង​លោក​ ​សេចក្តី​ក្រោធ​ ​ដូចជា​ច្រែះចាប់​សស្ត្រា​ក្នុង​លោក​ ​ពួក​ចោរ​ ​ជា​សេចក្តី​អន្តរាយ​ក្នុង​លោក​ ​អ្នកផង​តែង​ឃាត់ខាំង​ទុក​ ​នូវ​ចោរ​ ​កាលដែល​នាំ​យក​ទ្រព្យ​ទៅ​ ​អ្នកផង​ ​តែង​ពេញចិត្ត​ ​ចំពោះ​សមណៈ​ ​កាល​នាំ​យក​ទ្រព្យ​ទៅ​ ​ពួក​ជន​ជា​បណ្ឌិត​ ​តែង​ត្រេកអរ​ ​ចំពោះ​សមណៈ​ ​ដែល​មក​រឿយ​ៗ​។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636848415233472553
ទៅកាន់ទំព័រ៖