ព្រះត្រៃបិដក ភាគ ២៩

​[​២១៨​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សទ្ធា​ ​រមែង​ចងទុក​នូវ​ស្បៀង​ ​គឺ​កុសល​ ​សិរី​ ​ជាទី​នៅ​អាស្រ័យ​នៃ​ភោគៈ​ទាំងឡាយ​ ​សេចក្តី​ប្រាថ្នា​ ​រមែង​ភើច​កន្ទ្រាក់​នរជន​ទៅ​ ​សេចក្តី​ប្រាថ្នា​ ​កម្រ​បុគ្គល​លះបង់​បាន​ក្នុង​លោក​ ​សត្វ​មាន​កិលេស​ក្រាស់​ ​រមែង​ជាប់​នៅ​ ​ក្នុង​សេចក្តី​ប្រាថ្នា​ ​ដូចជា​បក្សី​ជាប់អន្ទាក់​។​ ​

​ប​ជ្ជោ​ត​សូត្រ​ ​ទី១០​


​[​២១៩​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​ជា​គ្រឿង​បំភ្លឺ​ក្នុង​លោក​ ​អ្វី​ ​ជា​គ្រឿង​ភ្ញាក់រឭក​ក្នុង​លោក​ ​អ្វី​ ​ជា​សម្លាញ់​ក្នុង​ការងារ​ ​របស់​ពួក​ជន​អ្នក​ចិញ្ចឹមជីវិត​ ​អ្វី​ ​ជា​គ្រឿង​ចិញ្ចឹមជីវិត​របស់​ពួក​សត្វ​នោះ​ ​អ្វី​ ​តែង​ចិញ្ចឹម​នូវ​បុគ្គល​ខ្ជិល​ ​និង​មិន​ខ្ជិល​ ​ដូចជា​មាតា​ចិញ្ចឹម​បុត្ត​ ​ពួក​សត្វ​ណា​ ​ដែល​អាស្រ័យ​ផែនដី​ ​សត្វ​ទាំងនោះ​ ​តែង​រស់នៅ​នឹង​អ្វី​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636848415817695969
ទៅកាន់ទំព័រ៖