ព្រះត្រៃបិដក ភាគ ២៩
[២២០] ព្រះមានព្រះភាគត្រាស់ថា បញ្ញា ជាគ្រឿងបំភ្លឺក្នុងលោក សតិ ជាគ្រឿងភ្ញាក់រឭកក្នុងលោក គោ ជាសម្លាញ់ក្នុងការងារ របស់ពួកជនអ្នកចិញ្ចឹមជីវិត នង្គ័ល ជាគ្រឿងចិញ្ចឹមជីវិត របស់ពួកសត្វនោះ ទឹកភ្លៀង តែងចិញ្ចឹមនូវបុគ្គលខ្ជិល និងមិនខ្ជិល ដូចជាមាតាចិញ្ចឹមបុត្ត ពួកសត្វ ដែលអាស្រ័យផែនដី តែងរស់នៅនឹងទឹកភ្លៀង។
អរណសូត្រ ទី១១
[២២១] ទេវតាទូលថា ក្នុងលោកនេះ មនុស្សពួកណា ជាបុគ្គលមិនមានកិលេស ព្រហ្មចរិយៈ គឺមនុស្សពួកណា រក្សាហើយ រមែងមិនខូចខាតទៅវិញ ក្នុងលោកនេះ មនុស្សពួកណា រមែងស្គាល់ច្បាស់នូវសេចក្តីប្រាថ្នា មនុស្សពួកណា រួចខ្លួនជាអ្នកជា ក្នុងកាលទាំងពួង មាតាបិតាបងប្អូន រមែងក្រាបសំពះនូវបុគ្គលណា បុគ្គលនោះ តាំងនៅក្នុងគុណធម៌ដូចម្តេច ក្នុងលោកនេះ ក្សត្រិយ៍ទាំងឡាយ រមែងទ្រង់សំពះដោយគោរព នូវជនមានជាតិថោកទាប តើមនុស្សពួកណា។
ID: 636848416127973716
ទៅកាន់ទំព័រ៖