ព្រះត្រៃបិដក ភាគ ២៩
[២២៨] ព្រះមានព្រះភាគ ត្រាស់ថា បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើបដេកជាសុខ សម្លាប់សេចក្តីក្រោធបាន ទើបមិនសោក ម្នាលវត្រភូ(១) ព្រះអរិយៈទាំងឡាយ តែងសរសើរការសម្លាប់សេចក្តីក្រោធ ដែលមានឫសជាពិស មានចុងដ៏ផ្អែម ជនសម្លាប់សេចក្តីក្រោធនោះឯង ទើបមិនសោក។
មាគធសូត្រ ទី៤
[២២៩] មាគធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនឹងព្រះមានព្រះភាគ ដោយគាថាថា
ពន្លឺក្នុងលោក មានប៉ុន្មានយ៉ាង លោកភ្លឺច្បាស់ដោយពន្លឺទាំងឡាយណា យើងខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ ធ្វើដូចម្តេចហ្ន៎ នឹងដឹងនូវពន្លឺនោះបាន។
(១) ជាឈ្មោះនៃព្រះឥន្ទ្រ។ ព្រះឥន្ទ្រនោះ បានជាឈ្មោះថាវត្រភូ ព្រោះគ្របសង្កត់នូវជនដទៃ ដោយវត្ត (៧យ៉ាងមានចិញ្ចឹមមាតាបិតាជាដើម) ហើយដល់នូវភាពជាធំជាងទេវតា។
ID: 636848419177688149
ទៅកាន់ទំព័រ៖