ព្រះត្រៃបិដក ភាគ ២៩

​កា​មទ​សូត្រ​ ​ទី៦​


 [​២៣៤​]​ ​កា​មទ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​ធ្វើស​មណ​ធម៌​ ​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ការ​ធ្វើស​មណ​ធម៌​ ​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ក្រៃពេក​។​
​(​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​កាម​ទៈ​)​ ​លុះតែ​ជន​ទាំងឡាយ​ ​ប្រកបដោយ​សេក្ខ​សីល​ ​មាន​សភាព​ជា​អ្នក​ខ្ជាប់ខ្ជួន​ ​ទើប​ធ្វើស​មណ​ធម៌​ ​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​សេចក្តី​សន្តោស​របស់​បុគ្គល​ចូល​ដល់​នូវ​ភាពជា​បុគ្គល​គ្មាន​ផ្ទះ​ ​ជា​គុណជាត​នាំមក​នូវ​សេចក្តី​សុខ​។​

 [​២៣៥​]​ ​កា​មទ​ទេវបុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សេចក្តី​សន្តោស​នេះ​ ​បុគ្គល​បាន​ដោយ​កម្រ​។​
​(​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​កាម​ទៈ​)​ ​លុះតែ​ចិត្ត​របស់​ពួក​ជន​ ​ដែល​ត្រេកអរ​ ​ក្នុង​ភាវនា​ទាំងយប់​ ​ទាំង​ថ្ងៃ​ ​ត្រេកអរ​ក្នុង​ធម៌​ ​ជា​គ្រឿង​ចូល​ទៅ​ជិត​ ​ញុំាង​ចិត្ត​ឲ្យ​ស្ងប់​ ​ទើបបាន​នូវ​សេចក្តី​សន្តោស​ ​ដែល​បុគ្គល​បាន​ដោយ​កម្រ​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636848420499533755
ទៅកាន់ទំព័រ៖