ព្រះត្រៃបិដក ភាគ ២៩

 [​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​នោះ​ ​ពោល​យ៉ាងនេះ​ហើយ​ ​មាន​ទេវតា​មួយ​អង្គ​ទៀត​ ​(​ជា​អរិយសាវិកា​)​ ​ពោល​គាថា​តប​ ​នឹង​ទេវតា​នោះ​វិញ​ថា​
​ម្នាល​ទេវតា​ពាល​ ​អ្នកឯង​មិនបាន​ដឹង​ច្បាស់​ ​នូវ​ពាក្យ​របស់​ព្រះអរហន្ត​ទាំងឡាយ​ថា​ ​សង្ខារ​ទាំងពួង​មិន​ទៀង​ទេ​ ​មាន​កិរិយា​កើតឡើង​ ​និង​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា​ ​កើតឡើង​ហើយ​ ​តែង​រលត់​ទៅវិញ​ ​លុះតែ​រម្ងាប់​នូវ​សង្ខារ​ទាំងនោះ​បាន​ ​ទើប​នាំមក​នូវ​សេចក្តី​សុខ​។​

​នន្ទិ​សូត្រ​ ​ទី២​


 [​២៦​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636848360314686669
ទៅកាន់ទំព័រ៖