ព្រះត្រៃបិដក ភាគ ២៩

​វត្ត​ណាមួយ​ ​ដ៏​សៅហ្មង​ក្តី​ ​ព្រហ្មចរិយ​ធម៌​ណាមួយ​ ​ដែល​បុគ្គល​ប្រព្រឹត្ត​ ​ដោយ​សេចក្តី​រង្កៀស​ក្តី​ ​កិច្ច​នោះ​ ​ជា​កិច្ច​មិន​មានផល​ធំ​ឡើយ​។​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តាយ​ន​ទេវបុត្ត​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​រួច​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​បាត់​ក្នុង​ទីនោះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​រៀន​នូវ​តាយ​ន​គាថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទន្ទេញ​នូវ​តាយ​ន​គាថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទ្រទ្រង់​នូវ​តាយ​ន​គាថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តាយ​ន​គាថា​ ​ប្រកបដោយ​ប្រយោជន៍​ ​ជា​ខាងដើម​នៃ​ព្រហ្មចរិយៈ​។​

​ចន្ទិ​ម​សូត្រ​ ​ទី៩​


 ​[​២៤៣​]​ ​ព្រះមានព្រះភាគ​ទ្រង់​គង់​ជិត​ក្រុង​សាវត្ថី​.​.​.​ ​សម័យ​នោះ​ឯង​ ​រាហុអសុរិន្ទ​ ​ចាប់​ចន្ទិ​មទេវ​បុត្ត​។​ ​លំដាប់នោះ​ ​ចន្ទិ​មទេវ​បុត្ត​ ​រឭក​ដល់​ព្រះមានព្រះភាគ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636848423058400113
ទៅកាន់ទំព័រ៖