ព្រះត្រៃបិដក ភាគ ២៩

​ម្នាល​រាហុ​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​អ្នក​ប្រញាប់​លែង​ចន្ទ​ទេវបុត្ត​ ​ហើយ​មាន​សភាព​ស្រពោន​ស្រពាប់​ ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​ភ័យ​ដល់ម្ល៉េះ​។​
​[​២៤៧​]​ ​រាហុអសុរិន្ទ​ ​បាន​ពោល​គាថា​ ​ថា​ ​ខ្ញុំ​ជា​បុគ្គល​ត្រូវ​ចន្ទិ​មទេវ​បុត្ត​ពោល​គាថា​ ​ចំពោះ​ព្រះពុទ្ធ​ហើយ​ ​បើ​ខ្ញុំ​មិន​លែង​ចន្ទិ​មទេវ​បុត្ត​ទេ​ ​ក្បាល​ខ្ញុំ​ ​មុខ​ជា​នឹង​បែក​ជា៧ភាគ​ ​ទោះបី​ខ្ញុំ​រស់នៅ​ ​ក៏​មិនបាន​សេចក្តី​សុខ​។​

​សុរិយ​សូត្រ​ ​ទី១០​


 [​២៤៨​]​ ​សម័យ​នោះ​ឯង​ ​រាហុអសុរិន្ទ​ ​ចាប់​សុរិយ​ទេវបុត្ត​។​ ​លំដាប់នោះ​ ​សុរិយ​ទេវបុត្ត​រឭក​ដល់​ព្រះមានព្រះភាគ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​បពិត្រ​ព្រះពុទ្ធ​អ្នកមាន​ព្យាយាម​ ​កិរិយា​នមស្ការ​ ​របស់ខ្ញុំ​ ​ចូរ​មានដល់​ព្រះអង្គ​នោះ​ ​ព្រះអង្គ​រួច​ស្រឡះ​ចាក​ធម៌​ទាំងពួង​ ​មាន​ខន្ធ​ ​និង​អាយតនៈ​ជាដើម​ ​ខ្ញុំ​ព្រះអង្គ​ដល់​នូវ​គ្រោះថ្នាក់​ដ៏​ចង្អៀត​ហើយ​ ​សូម​ព្រះអង្គ​ជាទី​ពឹង​របស់ខ្ញុំ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636848423799962528
ទៅកាន់ទំព័រ៖