ព្រះត្រៃបិដក ភាគ ២៩

​[​២៥៥​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ជន​ទាំងឡាយ​ណា​ ​បាន​ដល់​នូវ​ឈាន​ ​ជា​អ្នក​មិន​ប្រមាទ​ ​បាន​លះបង់​នូវ​កិលេស​ ​ជន​ទាំងឡាយ​នោះ​ ​នឹង​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ដូចជា​ត្រី​កាត់​នូវ​សំណាញ់​បាន​។​

​វេ​ណ្ឌុ​សូត្រ​ ​ទី២​


 [​២៥៦​]​ ​វេ​ណ្ឌុ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​មនុស្ស​ទាំងឡាយ​ណា​ ​បាន​ចូល​ទៅ​អង្គុយ​ជិត​ព្រះ​សុគត​ ​ហើយ​ជា​អ្នក​ប្រកប​ព្យាយាម​ ​មិន​ប្រមាទ​ ​តែង​សិក្សា​តាម​ ​ក្នុង​សាសនា​ព្រះ​គោតម​ ​មនុស្ស​ទាំងនោះ​ ​ដល់​នូវ​សេចក្តី​សុខ​មែនពិត​។​ ​
​[​២៥៧​]​ ​(​ព្រះមានបុណ្យ​ត្រាស់​ថា​ ​នែ​វេ​ណ្ឌុ​ទេវបុត្ត​)​ ​មនុស្ស​ទាំងឡាយ​ណា​ ​មាន​ឈាន​ ​បាន​សិក្សា​តាម​ ​ក្នុង​ចំណែក​នៃ​ពាក្យ​ប្រៀនប្រដៅ​ ​ដែល​តថាគត​ ​បាន​ពោល​ហើយ​ ​មនុស្ស​ទាំងឡាយ​នោះ​ ​កាលបើ​មិន​ប្រមាទ​ ​ក្នុង​កាលគួរ​ ​មិន​គប្បី​លុះ​ក្នុង​អំណាច​នៃ​មច្ចុ​បាន​ឡើយ​។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636848425808087387
ទៅកាន់ទំព័រ៖