ព្រះត្រៃបិដក ភាគ ២៩
ចន្ទនសូត្រ ទី៥
[២៦២] ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថា ថា
បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃ តែងឆ្លងនូវអន្លង់បាន បុគ្គលដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅ ដែលមិនមានទីឋិតនៅខាងក្រោម មិនមានទីតោងក្នុងខាងលើ។
[២៦៣] ព្រះអង្គត្រាស់ថា បុគ្គលបរិបូណ៌ ដោយសីល មានបញ្ញា មានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វានសព្វកាល រមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្រ បុគ្គលណាប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈ មានភពជាទីត្រេកអរ(១) អស់ហើយ បុគ្គលនោះ រមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។
(១) បានដល់កម្មាភិសង្ខារ៣។
ID: 636848427346795396
ទៅកាន់ទំព័រ៖