ព្រះត្រៃបិដក ភាគ ២៩
វាសុទត្តសូត្រ ទី៦
[២៦៤] វាសុទត្តទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ភិក្ខុមានស្មារតី គប្បីនៅដើម្បីលះបង់កាមរាគ (ដោយរហ័ស) ដូចជាបុរស ដែលគេប្រហារដោយលំពែង ឬដូចជាបុរស ដែលភ្លើងកំពុងឆេះលើក្បាល។
[២៦៥] ព្រះមានព្រះភាគត្រាស់ថា ភិក្ខុមានស្មារតី គប្បីនៅដើម្បីលះបង់សក្កាយទិដ្ឋិ (ដោយរហ័ស) ដូចជាបុរស ដែលគេប្រហារ ដោយលំពែង ឬដូចជាបុរស ដែលភ្លើងកំពុងឆេះលើក្បាល។
សុព្រហ្មសូត្រ ទី៧
[២៦៦] សុព្រហ្មទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថាថា
ID: 636848427709166122
ទៅកាន់ទំព័រ៖