ព្រះត្រៃបិដក ភាគ ២៩

​អ្នក​បររទេះ​ ​តែ​លះបង់​ផ្លូវ​ស្មើ​ ​លះបង់​ផ្លូវ​ធំ​ចេញ​ ​ហើយ​បរ​ឡើងលើ​ផ្លូវ​មិន​ស្មើ​វិញ​ ​រមែង​បាក់​ភ្លៅរទេះ​ ​ហើយ​សញ្ជប់សញ្ជឹង​ ​យ៉ាងណាមិញ​ ​ឯ​បុគ្គល​ខ្លៅ​ ​តែ​គេច​ចេញ​អំពី​កុសលធម៌​ហើយ​ ​ប្រព្រឹត្ត​តាម​អកុសលធម៌​វិញ​ ​ក៏​រមែង​ដល់​នូវ​មាត់​នៃ​មច្ចុ​ ​ហើយ​សញ្ជប់សញ្ជឹង​ ​ដូចជា​អ្នក​បររទេះ​បាក់​ភ្លៅរទេះ​ ​យ៉ាងនោះ​ឯង​។​

​សេរី​សូត្រ​ ​ទី៣​


 [​២៨៤​]​ ​សេរី​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​
​យក្ស​នោះ​ឯង​ ​មិន​ត្រេកអរ​ចំពោះ​បាយ​ណា​ ​ឯ​ទេវតា​ ​និង​មនុស្ស​ទាំងពីរ​ពួក​ ​រមែង​ត្រេកអរ​ ​ចំពោះ​បាយ​នោះ​។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636848433909650769
ទៅកាន់ទំព័រ៖