ព្រះត្រៃបិដក ភាគ ២៩

​ភិក្ខុ​ទាំង៧រូប​ ​បាន​ទៅ​កើត​ក្នុង​ជាន់​អវិហា​ហើយ​ ​ជា​អ្នកមាន​ចិត្ត​ផុត​ស្រឡះ​ ​មាន​រាគៈ​ ​ទោសៈ​អស់ហើយ​ ​ឆ្លង​នូវ​តណ្ហា​ ​ក្នុង​លោក​បាន​។​
​[​២៩០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​ទាំងឡាយ​ណា​ ​បាន​ឆ្លង​នូវ​សង្គ​កិលេស​ ​ជា​លំនៅ​នៃ​មច្ចុ​ ​ដែល​ឆ្លង​បាន​ដោយ​កម្រ​ក្រៃពេក​ ​បុគ្គល​ទាំងនោះ​ ​បាន​លះបង់​នូវ​រាងកាយ​ ​ជា​របស់​មនុស្ស​ហើយ​ ​កន្លង​នូវ​ទិព្វ​យោគ​ ​គឺ​សំយោជនៈ​ ​ជា​ចំណែកខាង​លើ​បាន​។​
​[​២៩១​]​ ​ទេវតា​ទូល​ថា​ ​ព្រះ​ថេរៈ​ ​ទាំង៣រូប​នោះ​ ​គឺ​ ​ព្រះ​ថេរៈ​ឈ្មោះ​ ​ឧប​កៈ​ ​១​ ​ផល​គ​ណ្ឌៈ​ ​១​ ​បុ​ក្កុ​សា​តិ​ ​១​ ​(​និង​ព្រះ​ថេរៈ​ ​៤រូប​ទៀត​)​ ​គឺ​ ​ភទ្ទិ​យៈ​ ​១​ ​ខណ្ឌ​ទេវៈ​ ​១​ ​ពាហុ​រ​គ្គិ​ ​១​ ​សិង្គិ​យៈ​ ​១​ ​ព្រះ​ថេរៈ​ទាំងនោះ​ ​បាន​លះបង់​នូវ​រាងកាយ​ ​ជា​របស់​មនុស្ស​ ​ហើយ​កន្លង​នូវ​ទិព្វ​យោគ​បាន​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636848435810159472
ទៅកាន់ទំព័រ៖