ព្រះត្រៃបិដក ភាគ ២៩
ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងតថាគត ជាសម្លាញ់នឹងតថាគត ក្នុងកាលមុន។ នេះជាការដែលបានចួបជុំសម្លាញ់ ដែលមានក្នុងកាលមុនទាំងពីរនាក់ ដែលមានខ្លួនចម្រើនហើយ បានទ្រទ្រង់នូវសរីរៈ ជាទីបំផុតយ៉ាងនេះឯង។
ជន្តុសូត្រ ទី៥
[២៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ពួកភិក្ខុជាច្រើនរូប នៅក្នុងអរញ្ញកុដិ ខាងភ្នំហេមពាន្ត ក្នុងដែនកោសល ជាអ្នកមានចិត្តរាយមាយ
(១) មានមានះដូចជាបបុសលើកឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ ភ្លេចសតិ មិនដឹងខ្លួន មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលទៅខុស មានឥន្ទ្រិយជាប្រក្រតី (ដូចជាគ្រហស្ថ)។
(១) បុគ្គលមានប្រក្រតីជាអ្នករាយមាយ ដោយសំគាល់ថា គួរក្នុងរបស់ដែលមិនគួរផង សំគាល់ថា មិនគួរក្នុងរបស់ដែលគួរផង សំគាល់ថា ជាទោស ក្នុងរបស់ដែលមិនមានទោសផង សំគាល់ថា មិនមានទោស ក្នុងរបស់ដែលជាទោសផង។ អដ្ឋកថា។
ID: 636848436865719847
ទៅកាន់ទំព័រ៖