ព្រះត្រៃបិដក ភាគ ២៩
[២៩៨] គ្រានោះ ជន្តុទេវបុត្ត ក្នុងវេលាថ្ងៃឧបោសថ ទី១៥នោះ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលនឹងភិក្ខុទាំងនោះ ដោយគាថាទាំងឡាយថា
កាលពីដើម មានពួកភិក្ខុ ជាសាវ័ករបស់ព្រះគោតម មានការរស់នៅជាសុខ ភិក្ខុទាំងនោះ ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកបិណ្ឌបាត ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកទីដេក ទីអង្គុយ ដឹងនូវសេចក្តីមិនទៀងក្នុងលោក ហើយក៏បានធ្វើនូវទីបំផុតនៃទុក្ខ ពួកភិក្ខុដែលធ្វើខ្លួន ឲ្យគេចិញ្ចឹមបានដោយកម្រ ស៊ីដេក ស៊ីដេក ដូចជាបុរសអ្នកធំក្នុងស្រុក ជជ្រកមមកនៅក្បែរផ្ទះ នៃបុគ្គលដទៃ ខ្ញុំធ្វើអញ្ជលី ចំពោះសង្ឃហើយ សូមពោលចំពោះភិក្ខុពួកខ្លះ ក្នុងសាសនានេះ ភិក្ខុទាំងនោះ ដែលគេបោះបង់ហើយ ក៏ឥតមានទីពឹងឡើយ ពួកប្រេតយ៉ាងណា ភិក្ខុទាំងនោះ ក៏យ៉ាងនោះដែរ
ID: 636848437251471911
ទៅកាន់ទំព័រ៖