ព្រះត្រៃបិដក ភាគ ២៩

​សុសិ​ម​សូត្រ​ ​ទី៩​


 [​៣០៧​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​ ​គាប់ចិត្ត​នឹង​អ្នក​ ​ដែរ​ឬ​។​ ​ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនសមបើ​នឹងថា​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មិន​គាប់ចិត្ត​ ​នឹង​បុគ្គល​មិន​ពាល​ ​មិន​ប្រទូស្ត​ ​មិន​វង្វេង​ ​មិន​មានចិត្ត​វិបល្លាស​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដ្បិត​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ជា​បណ្ឌិត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​បញ្ញា​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​បញ្ញា​ក្រាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​បញ្ញា​ ​ជា​គ្រឿង​រីករាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​បញ្ញា​រហ័ស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​បញ្ញា​មុត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​បញ្ញា​ ​ជា​គ្រឿង​ទម្លាយ​នូវ​កិលេស​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636848439611816915
ទៅកាន់ទំព័រ៖