ព្រះត្រៃបិដក ភាគ ២៩

 ​[​៣១៥​]​ ​លំដាប់នោះ​ ​សុសិ​មទេវ​បុត្ត​ ​ប្រារព្ធ​ចំពោះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​ព្រះ​សារីបុត្ត​ ​ប្រាកដ​ថា​ជា​បណ្ឌិត​ ​មិន​មាន​សេចក្តី​ក្រោធ​ ​គ្មាន​សេចក្តី​ប្រាថ្នា​ ​ជា​អ្នក​ស្លូតបូត​ ​មានខ្លួន​ទូន្មាន​ហើយ​ ​ជា​ឥសី​ ​មានគុណ​ដែល​ព្រះ​សាស្តា​ ​ទ្រង់​នាំមក​សរសើរ​ហើយ​។​

 [​៣១៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ប្រារព្ធ​ចំពោះ​ព្រះ​សារីបុត្ត​មាន​អាយុ​ហើយ​ ​ក៏​ត្រាស់​តប​នឹង​សុសិ​មទេវ​បុត្ត​ ​ដោយ​គាថា​ ​ថា​ ​
​សារីបុត្ត​ប្រាកដ​ថា​ជា​បណ្ឌិត​ ​មិន​មាន​សេចក្តី​ក្រោធ​ ​គ្មាន​សេចក្តី​ប្រាថ្នា​ ​ជា​អ្នក​ស្លូតបូត​ ​មានខ្លួន​ទូន្មាន​ហើយ​ ​ចម្រើន​ហើយ​ ​ទូន្មាន​ដោយ​ល្អ​ហើយ​ ​តែង​ប្រាថ្នា​នូវ​បរិនិព្វាន​កាល​។​

​នានា​តិត្ថិយ​សូត្រ​ ​ទី១០​


 [​៣១៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636848441679595185
ទៅកាន់ទំព័រ៖