ព្រះត្រៃបិដក ភាគ ២៩

​ជា​បុគ្គល​មិនបាន​អាស្រ័យ​ ​មិន​បៀតបៀន​អ្នកដទៃ​ ​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ជា​អ្នក​រំលត់​កិលេស​ ​មិនបាន​ពោល​តិះដៀល​បុគ្គល​ណាមួយ​ឡើយ​។​

​ហិរិ​សូត្រ​ ​ទី៨​


​[​៣៨​]​ ​ទេវតា​ទូល​ថា​ ​បុរស​ដែល​បន្ទោបង់​អំពើអាក្រក់​ ​ដោយ​សេចក្តី​អៀនខ្មាស​បាន​ ​សឹង​មាន​តិច​ក្នុង​លោក​ ​អ្នក​ដែល​បន្ទោបង់​ការ​ល្មោភ​លក់​ ​ហើយ​ភ្ញាក់រឭក​បាន​ ​ដូចជា​សេះ​ល្អ​ ​(​ដែល​តក់ស្លុត​)​ ​ដោយ​រំពាត់​ ​ក៏​មាន​តិច​ក្នុង​លោក​ដែរ​។​
​[​៣៩​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ពួក​ជន​ដែល​មានស្មារតី​រាល់វេលា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការពារ​អំពើអាក្រក់​ ​ដោយ​សេចក្តី​អៀនខ្មាស​ ​សឹង​មាន​ស្តួចស្តើង​ ​លុះតែ​ពួក​ជន​ ​ដែល​ដល់​នូវ​ទីបំផុត​ទុក្ខ​ ​ទើប​ប្រព្រឹត្ត​ធម៌​ស្មើ​ក្នុង​លោកសន្និវាស​ដែល​មិន​ស្មើ​បាន​។​

​កុដិកា​សូត្រ​ ​ទី៩​


​[​៤០​]​ ​ទេវតា​ទូល​សួរ​ថា​ ​ខ្ទម​របស់​ព្រះអង្គ​ ​មិន​មាន​ទេ​ឬ​ ​សំបុក​របស់​ព្រះអង្គ​ ​មិន​មាន​ទេ​ឬ​ ​តំណ​វង្ស​របស់​ព្រះអង្គ​ ​មិន​មាន​ទេ​ឬ​ ​ព្រះអង្គ​រួចចាក​ចំណង​ហើយ​ឬ​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636848362446898624
ទៅកាន់ទំព័រ៖