ព្រះត្រៃបិដក ភាគ ២៩
កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ មោហៈ ជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ ធម៌របស់បុរស មាន៣យ៉ាងនេះឯង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ។
[៣៣៤] ព្រះមានព្រះភាគ បានទ្រង់ត្រាស់ពាក្យនេះហើយ។បេ។
លោភៈ១ ទោសៈ១ មោហៈ១ កើតអំពីខ្លួន តែងសម្លាប់បុរសដែលមានចិត្តលាមក ដូចជាផ្លែ រមែងសម្លាប់ឈើដែលមានខ្លឹមខាងក្រៅ (មានឫស្សី និងបបុសជាដើម)។
រាជសូត្រ ទី៣
[៣៣៥] ជិតក្រុងសាវត្ថី... លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វដែលកើតហើយ វៀរចាកជរា និងមរណៈបាន មានដែរឬ។
ID: 636848445983651363
ទៅកាន់ទំព័រ៖