ព្រះត្រៃបិដក ភាគ ២៩

 [​៣៣៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ត្រាស់​ពាក្យ​នេះ​ហើយ​។​បេ​។​ ​
​រាជរថ​ទាំងឡាយ​ ​ដែល​ជាង​វិចិត្រ​ហើយដោយ​ប្រពៃ​ ​រមែង​គ្រាំគ្រា​ទៅ​ ​សូម្បី​សរីរៈ​ ​ក៏​រមែង​ដល់​នូវ​សេចក្តី​គ្រាំគ្រា​ ​មានតែ​ធម៌​របស់​ពួកសប្បុរស​ ​ទើប​មិនដល់​នូវ​សេចក្តី​គ្រាំគ្រា​ ​ពួកសប្បុរស​ ​រមែង​ពោល​ជាមួយនឹង​ពួកសប្បុរស​។​

​បិយ​សូត្រ​ ​ទី៤​


 [​៣៣៨​]​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នៅក្នុង​ទីស្ងាត់​ ​សម្ងំ​នៅតែ​ម្នាក់ឯង​ ​ក្នុង​ទីឯណោះ​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​កើតឡើង​យ៉ាងនេះ​ថា​ ​ខ្លួន​ជាទីស្រឡាញ់​របស់​បុគ្គល​ពួក​ណា​ហ្ន៎​ ​ខ្លួន​មិនជា​ទីស្រឡាញ់​ ​របស់​បុគ្គល​ពួក​ណា​ហ្ន៎​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​ខ្លួន​មិនជា​ទីស្រឡាញ់​របស់​បុគ្គល​ពួក​នោះ​ ​ទុកជា​បុគ្គល​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ខ្លួន​ជាទីស្រឡាញ់​របស់​យើង​ ​ក៏​ឈ្មោះថា​ ​ខ្លួន​មិនជា​ទីស្រឡាញ់​របស់​បុគ្គល​ទាំងនោះ​ ​ដោយពិត​ ​សេចក្តី​នោះ​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636848446654069709
ទៅកាន់ទំព័រ៖