ព្រះត្រៃបិដក ភាគ ២៩

​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​ធ្វើ​នូវ​កុសល​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក​ ​ឲ្យ​ចម្រើនឡើង​ ​(​ព្រោះ​)​ ​បុណ្យ​ទាំងឡាយ​ ​រមែង​ជាទី​ពឹង​របស់​ពួក​សត្វ​ ​ក្នុង​បរលោក​។​

​អត្ត​រក្ខិត​សូត្រ​ ​ទី៥​


 ​[​៣៤១​]​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នៅក្នុង​ទីស្ងាត់​ ​សម្ងំ​នៅតែ​ម្នាក់ឯង​ ​ក្នុង​ទីឯណោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ខ្លួន​របស់​បុគ្គល​ដូចម្តេច​ហ្ន៎​ ​ដែល​ឈ្មោះថា​រក្សា​ហើយ​ ​ខ្លួន​របស់​បុគ្គល​ដូចម្តេច​ហ្ន៎​ ​ដែល​ឈ្មោះថា​ ​មិន​រក្សា​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​យល់ឃើញ​ដូច្នេះ​ថា​ ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​បុគ្គល​ទាំងនោះ​ ​ឈ្មោះថា​ ​មិន​រក្សាខ្លួន​ទេ​ ​បុគ្គល​នោះ​ ​ទុកជា​មាន​ពលដំរី​រក្សា​ ​មាន​ពលសេះ​រក្សា​ ​មាន​ពល​រថ​រក្សា​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636848447861648778
ទៅកាន់ទំព័រ៖