ព្រះត្រៃបិដក ភាគ ២៩
យ័ញ្ញ ជាសភាវៈមានផលដ៏បរិបូណ៌ផង ទេវតាទាំងឡាយ រមែងជ្រះថ្លាផង។
ពន្ធនសូត្រ ទី១០
[៣៥៦] សម័យនោះ ព្រះបាទបសេនទិកោសល ទ្រង់បង្គាប់រាជបុរសឲ្យចងពួកមហាជន។ ជនពួកខ្លះ គេចងដោយខ្សែ ជនពួកខ្លះ គេចងដោយខ្នោះ ជនពួកខ្លះ គេចងដោយច្រវាក់។ គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ
ID: 636848474178574020
ទៅកាន់ទំព័រ៖