ព្រះត្រៃបិដក ភាគ ២៩

​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ជដិល៧នាក់​ផង​ ​និគ្រន្ថ៧នាក់​ផង​ ​អ​ចេល៧នាក់​ផង​ ​ឯក​សាដក​បុគ្គល៧នាក់​ផង​ ​បរិ​ព្វា​ជ​ក៧នាក់​ផង​ ​ទ្រង់​ប្រកាស​ព្រះនាម​អស់​វារៈ​បីដង​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចម្រើន​ ​ខ្ញុំ​ជា​ព្រះរាជា​បសេនទិកោសល​.​.​.​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចម្រើន​ ​ខ្ញុំ​ជា​ព្រះរាជា​បសេនទិកោសល​។​ ​កាលដែល​ជដិល៧នាក់​ ​និគ្រន្ថ៧នាក់​ ​អ​ចេល៧នាក់​ ​ឯក​សាដក​បុគ្គល៧នាក់​ ​បរិ​ព្វា​ជ​ក៧នាក់​ទាំងនោះ​ ​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ស្តេច​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ទ្រង់​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ទាំងឡាយ​ណា​ ​ជា​ព្រះអរហន្ត​ក្តី​ ​ជា​អ្នក​ដល់​នូវ​ព្រះ​អរហត្តមគ្គ​ក្តី​ ​ក្នុង​លោក​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​លោក​អស់ទាំង​នេះ​ ​ជា​ព្រះអរហន្ត​មួយ​ដែរ​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636848475440756213
ទៅកាន់ទំព័រ៖