ព្រះត្រៃបិដក ភាគ ២៩
ផ្កាឈូក (ក្រហមច្រាល) រីកក្នុងវេលាព្រឹក មានក្លិនក្រអូប មិនប្រាសចាកក្លិន យ៉ាងណា អ្នកចូរមើលនូវព្រះសម្មាសម្ពុទ្ធ មានរស្មីផ្សាយចេញអំពីព្រះអង្គ កំពុងរុងរឿង ដូចព្រះអាទិត្យ ដែលរុងរឿងក្នុងអាកាស យ៉ាងនោះឯង។
[៣៦៧] គ្រានោះឯង ព្រះរាជាទាំង៥អង្គនោះ ទ្រង់បានបំពាក់នូវចន្ទនង្គលិកឧបាសក ដោយសំពត់ឧត្តរាសង្គទាំង៥។ លំដាប់នោះឯង ចន្ទនង្គលិកឧបាសក ថ្វាយសំពត់ឧត្តរាសង្គទាំង៥នោះ ដល់ព្រះមានព្រះភាគ។
ទោណបាកសូត្រ ទី៣
[៣៦៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី... ក៏ក្នុងសម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយនូវព្រះស្ងោយ ដែលពួកពិសេសចំអិនដោយអង្ករមួយទោណៈ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយរួចហើយ ទ្រង់ដកព្រះអស្សាសៈធំ ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។
ID: 636848477781250081
ទៅកាន់ទំព័រ៖