ព្រះត្រៃបិដក ភាគ ២៩

​បឋម​សង្គាម​វត្ថុ​សូត្រ​ ​ទី៤​


 [​៣៧២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​រៀប​ចតុរង្គសេនា​ ​លើក​ទៅច្បាំង​នឹង​ព្រះបាទ​បសេនទិកោសល​ ​ឰដ៏​ដែន​កាសី​។​ ​ព្រះបាទ​បសេនទិកោសល​ ​បានឮ​ដំណឹង​ថា​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​រៀប​ចតុរង្គសេនា​ ​លើក​មក​ច្បាំង​នឹង​ព្រះអង្គ​ ​ឰដ៏​ដែន​កាសី​ហើយ​។​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​រៀប​ចតុរង្គសេនា​ ​តទល់​គ្នា​នឹង​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ឰដ៏​ដែន​កាសី​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​និង​ព្រះបាទ​បសេនទិកោសល​ច្បាំង​គ្នា​។​ ​ក៏​ក្នុង​សង្គ្រាម​នោះ​ឯង​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​ផ្ចាញ់​ព្រះបាទ​បសេនទិកោសល​បាន​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​បរាជ័យ​ហើយ​ ​ក៏​ស្តេច​ចូល​មកកាន់​ក្រុង​សាវត្ថី​ ​ជា​ព្រះរាជធានី​របស់​ព្រះអង្គ​វិញ​។​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636848478745195216
ទៅកាន់ទំព័រ៖