ព្រះត្រៃបិដក ភាគ ២៩
[៣៧៥] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះ។បេ។
បុគ្គលអ្នកឈ្នះ តែងប្រទះពៀរ បុគ្គលអ្នកចាញ់ តែងដេកកើតទុក្ខ បុគ្គលអ្នកស្ងប់រម្ងាប់ លះបង់នូវការឈ្នះ និងការចាញ់បានហើយ តែងដេកជាសុខ។
ទុតិយសង្គាមវត្ថុសូត្រ ទី៥
[៣៧៦] គ្រានោះឯង ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា ទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសី។ ព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ។ ទើបព្រះបាទបសេនទិកោសល ស្តេចរៀបចតុរង្គសេនា ទៅតទល់គ្នា នឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ
ID: 636848480403730079
ទៅកាន់ទំព័រ៖