ព្រះត្រៃបិដក ភាគ ២៩

​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​សូម​ព្រះអង្គ​ចិញ្ចឹម​តែ​ស្ត្រី​មួយ​ពួក​ ​ដែល​មាន​បញ្ញា​ ​មាន​សីល​ ​មាន​ម្តាយក្មេក​ ​និង​ឪពុកក្មេក​ដូចជា​ទេព្តា​ ​ជា​អ្នកធ្វើ​វត្ត​ដល់​ប្តី​ ​ជា​ស្ត្រី​ប្រសើរ​ ​បពិត្រ​ព្រះអង្គ​ជាធំ​ក្នុង​ទិស​ ​បុរស​ណា​ ​កើត​ចាក​ស្ត្រី​នោះ​ ​បុរស​នោះ​ ​ជា​អ្នក​ក្លៀវក្លា​ ​ឯ​បុត្ត​នៃ​ភរិយា​ល្អ​ប្រាកដ​ដូច្នោះ​ ​តែង​ប្រៀនប្រដៅ​នូវ​ជន​ ​ដែល​នៅក្នុង​ដែន​បាន​។​

​បឋម​អប្បមាទ​សូត្រ​ ​ទី៧​


 [​៣៨២​]​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ធម៌​តែមួយ​ ​ដែល​ឲ្យ​សម្រេចប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ក្នុង​លោក​នេះ១​ ​ប្រយោជន៍​ក្នុង​លោកខាងមុខ១​ ​មាន​ដែរ​ឬ​ ​ព្រះអង្គ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ធម៌​តែមួយ​ ​ដែល​ឲ្យ​សម្រេចប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ក្នុង​លោក​នេះ១​ ​ប្រយោជន៍​ក្នុង​លោកខាងមុខ១​ ​មាន​ដែរ​ ​មហារាជ​។​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636848482768055310
ទៅកាន់ទំព័រ៖