ព្រះត្រៃបិដក ភាគ ២៩

​[​៣៨៩​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​គាថា​នេះ​។​បេ​។​ ​
​បុគ្គល​កាល​ប្រាថ្នា​នូវ​ភោគៈ​ទាំងឡាយ​ ​ឲ្យ​ច្រើនលើស​លុប​តៗ​ទៅ​ ​(​គួរតែ​ធ្វើ​សេចក្តី​មិន​ប្រមាទ​)​ ​បណ្ឌិត​ទាំងឡាយ​ ​តែង​សរសើរ​នូវ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​បុញ្ញកិរិយា​វត្ថុ​ទាំងឡាយ​ ​បណ្ឌិត​អ្នក​មិន​ប្រមាទ​ ​តែង​បានសម្រេច​ប្រយោជន៍​ទាំងពីរ​ ​គឺ​ ​ប្រយោជន៍​ណា​ក្នុង​បច្ចុប្បន្ន​ក្តី​ ​ប្រយោជន៍​ណា​ ​ក្នុង​បរលោក​ក្តី​ ​ធី​រ​ជន​ឈ្មោះថា​ ​បណ្ឌិត​ ​ព្រោះ​បាន​នូវ​ប្រយោជន៍​នោះ​ៗ​។​

​បឋមា​បុត្ត​ក​សូត្រ​ ​ទី៩​


 [​៣៩០​]​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ទាំង​ក្នុង​វេលា​ថ្ងៃត្រង់​ ​លុះ​ស្តេច​យាង​ដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ទ្រង់​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636848485288249457
ទៅកាន់ទំព័រ៖