ព្រះត្រៃបិដក ភាគ ២៩

​ទុតិយា​បុត្ត​ក​សូត្រ​ ​ទី១០​


 [​៣៩៤​]​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ទាំង​ថ្ងៃត្រង់​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​ចុះ​ព្រះអង្គ​ទើបនឹង​ស្តេច​មក​ពីណា​ ​ទាំង​ថ្ងៃត្រង់​។​ ​ព្រះបាទ​បសេនទិកោសល​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេដ្ឋី​គហបតី​ ​ក្នុង​ក្រុង​សាវត្ថី​នេះ​ ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​មក​នាំ​យក​ទ្រព្យ​សេដ្ឋី​គ្មាន​កូន​នោះ​ ​ទៅកាន់​ខាងក្នុង​ព្រះរាជវាំង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រាន់តែ​ប្រាក់​មាន​មួយ​រយ​សែន​ទៅ​ហើយ​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ដល់​រូបិយៈ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេដ្ឋី​គហបតី​នោះ​ ​មានការ​បរិភោគ​ភត្ត​បែបនេះ​ ​គឺ​គាត់​បរិភោគ​បាយ​ចុងអង្ករ​ ​មាន​ជ្រក់​ជាគម្រប់​ពីរ​ ​មានការ​ប្រើប្រាស់​សំពត់​បែបនេះ​ ​គឺ​គាត់​ប្រើប្រាស់​សំពត់​សំបក​ធ្មៃ​ប៉ះ​ជា៣ផ្ទាំង​ ​មានការ​ប្រើប្រាស់​យាន​បែបនេះ​ ​គឺ​គាត់​ជិះ​រថ​តូច​កញ្ចាស់​ ​បាំងឆត្រ​ស្លឹក​យ៉ាង​តូច​។​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636848487067911248
ទៅកាន់ទំព័រ៖