ព្រះត្រៃបិដក ភាគ ២៩
ទុតិយបាសសូត្រ ទី៥
[៤៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត រួចហើយចាកអន្ទាក់ទាំងអស់ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ ទាំងអ្នកទាំងឡាយសោត ក៏បានរួចចាកអន្ទាក់ទាំងអស់ដែរ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ តែអ្នកទាំងឡាយ កុំទៅពីរនាក់ តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ សម្តែងធម៌
ID: 636848509547867028
ទៅកាន់ទំព័រ៖