ព្រះត្រៃបិដក ភាគ ២៩

​សុ​ប្ប​តិ​សូត្រ​ ​ទី៧​


 ​[​៤៣៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចង្ក្រម​ក្នុង​ទីវាល​ស្រឡះ​ ​ដល់​យប់ជ្រៅ​ ​ទ្រង់​លាង​ព្រះបាទ​ទាំងគូ​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ហើយ​ចូល​ទៅកាន់​វិហារ​ ​សម្រេច​នូវ​សីហសេយ្យា​ ​ផ្អៀង​ទៅ​ខាងស្តាំ​ ​យក​ព្រះបាទ​តម្រួត​ព្រះបាទ​ ​ទ្រង់​មានសតិ​សម្បជញ្ញៈ​ ​យក​ព្រះហឫទ័យ​ទុកដាក់​នូវ​ឧដ្ឋានសញ្ញា​។​
 [​៤៣៩​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​បាន​ចូល​សំដៅ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ដូច្នេះ​ថា​
​ព្រះអង្គ​ផ្ទំ​លក់​ដូចម្តេច​ ​ព្រោះ​ហេតុ​ដូចម្តេច​ហ្ន៎​ ​បាន​ជា​ព្រះអង្គ​ផ្ទំ​លក់​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​ព្រះអង្គ​ផ្ទំ​លក់​ ​ដូចជា​មនុស្ស​ស្លាប់​ ​ព្រះអង្គ​ផ្ទំ​លក់​ ​ដោយ​ស្មានថា​ ​សុញ្ញាគារ​ស្ថាន​ ​អាត្មាអញ​ ​(​បាន​ហើយ​)​ ​ព្រះអាទិត្យ​ ​រះ​ឡើង​ហើយ​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​ព្រះអង្គ​នៅតែ​ផ្ទំ​លក់​។​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636848511684249222
ទៅកាន់ទំព័រ៖