ព្រះត្រៃបិដក ភាគ ២៩
និមោក្ខសូត្រ ទី២
[៤] ទៀបក្រុងសាវត្ថី... គ្រានោះឯង លុះរាត្រីបឋមយាមកន្លងទៅហើយ ទេវតាអង្គមួយ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។
[៥] លុះទេវតាអង្គនោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរឬ។ ម្នាលអ្នកមានអាយុ តថាគត ដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរ។ បពិត្រព្រះអង្គនិទ៌ុក្ខ ចុះព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដោយប្រការដូចម្តេចអេះ។
ID: 636848356296736855
ទៅកាន់ទំព័រ៖