ព្រះត្រៃបិដក ភាគ ២៩
(ឈ្មោះថាការងារមួយ ដែលមិនទាន់សម្រេច) របស់តថាគត មិនមានឡើយ តថាគត មិនបានឃើញសេចក្តីសាបសូន្យណាមួយ ក្នុងលោកឡើយ ព្រោះហេតុនោះ តថាគត ឈ្មោះថា មានសេចក្តីអនុគ្រោះ ចំពោះសត្វទាំងអស់ ទើបផ្ទំលក់។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។
បដិរូបសូត្រ ទី៤
[៤៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រាហ្មណគ្រាម ឈ្មោះ ឯកសាលា នាដែនកោសល។ សម័យនោះឯង ព្រះមានព្រះភាគ មានគិហិបរិស័ទជាច្រើន គាល់ត្រៀបត្រា ហើយទ្រង់សំដែងធម៌។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង មានគិហិបរិស័ទជាច្រើន គាល់ត្រៀបត្រា សំដែងធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។
ID: 636848516741688491
ទៅកាន់ទំព័រ៖