ព្រះត្រៃបិដក ភាគ ២៩

 ​លំដាប់នោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ស្គាល់​អញ​ ​ព្រះ​សុគត​ ​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​

​បត្ត​សូត្រ​ ​ទី៦​


 [​៤៦៥​]​ ​ក្នុង​វត្ត​ទៀប​ក្រុង​សាវត្ថី​.​.​.​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លើកយក​ឧបាទានក្ខន្ធ​ ​ទាំង៥ប្រការ​ ​មក​ពន្យល់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​យល់​ជាក់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​កើត​សេចក្តី​ខ្មីឃ្មាត​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ចិត្ត​ទាំងពួង​ ​ផ្ទៀងត្រចៀក​ប្រុង​ចាំ​ស្តាប់ធម៌​។​ ​លំដាប់នោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សមណគោតម​នេះឯង​ ​លើកយក​ឧបាទានក្ខន្ធ​ ​ទាំង៥ប្រការ​ ​មក​ពន្យល់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​យល់​ជាក់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​កើត​សេចក្តី​ខ្មីឃ្មាត​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ចិត្ត​ទាំងពួង​ ​ផ្ទៀងត្រចៀក​ប្រុង​ចាំ​ស្តាប់ធម៌​ ​បើ​ដូច្នោះ​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636848517932946627
ទៅកាន់ទំព័រ៖