ព្រះត្រៃបិដក ភាគ ២៩

​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​រក​ព្រះសមណគោតម​ ​ដើម្បីនឹង​ធ្វើ​បញ្ញាចក្ខុ​ ​ឲ្យ​វិនាស​ចេញ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ចួនជា​មាន​បាត្រ​ច្រើន​ ​ដែល​ដាក់​ទុក​ក្នុង​ទីវាល​ស្រឡះ​។​
 [​៤៦៦​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​បាន​និម្មិត​ខ្លួន​ឲ្យ​មាន​ភេទ​ដូចជា​គោ​ហើយ​ ​ដើរសំដៅទៅ​ត្រង់​បាត្រ​ទាំងនោះ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ១រូប​ ​បាន​ស្រែក​ប្រាប់​ទៅ​ភិក្ខុ១រូប​ថា​ ​ហ៏​ភិក្ខុ​ ​ភិក្ខុ​ ​គោ​នុ៎ះ​ ​បំបែក​បាត្រ​ហើយ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​ពោល​ដូច្នោះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​នោះ​ ​ដូច្នេះ​ថា​ ​នែ​ភិក្ខុ​ ​នុ៎ះ​មិនមែន​ជា​គោ​ទេ​ ​នុ៎ះឯង​ ​គឺ​មារ​មានចិត្ត​បាប​ ​មក​ដើម្បី​ធ្វើ​បញ្ញាចក្ខុ​ ​របស់​អ្នក​ទាំងឡាយ​ ​ឲ្យ​វិនាស​ទេតើ​។​
 [​៤៦៧​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ថា​ ​អ្នកនេះ​ជា​មារ​មានចិត្ត​បាប​ ​ដូច្នេះហើយ​ ​ទើប​ត្រាស់​នឹង​មារ​មានចិត្ត​បាប​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636848518205492216
ទៅកាន់ទំព័រ៖