ព្រះត្រៃបិដក ភាគ ២៩

​កស្ស​ក​សូត្រ​ ​ទី៩​


 [​៤៧៤​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​យល់​ជាក់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​កើត​សេចក្តី​ខ្មីឃ្មាត​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ដែល​ប្រកប​ព្រម​ ​ដោយ​ព្រះនិព្វាន​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ចិត្ត​ទាំងពួង​ ​មាន​សោត​ប្រសាទ​ផ្ទៀង​ប្រុង​ស្តាប់ធម៌​។​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សមណគោតម​នេះឯង​ ​ពន្យល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ធម្មី​កថា​ ​ដែល​ប្រកបដោយ​ព្រះនិព្វាន​។​បេ​។​ ​បើ​ដូច្នោះ​ ​គួរ​អញ​ចូល​ទៅ​រក​ព្រះសមណគោតម​នោះ​ ​ដើម្បី​ធ្វើ​បញ្ញាចក្ខុ​ឲ្យ​វិនាស​។​
 [​៤៧៥​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​និម្មិត​ខ្លួន​ឲ្យ​មាន​ភេទ​ដូចជា​អ្នក​ភ្ជួរ​រាស់​ ​លី​នង្គ័ល​យ៉ាង​ធំ​ ​កាន់​ដង​ជន្លួញ​យ៉ាង​វែង​ ​មាន​សក់កន្ទ្រើង​ ​ស្លៀកសំពត់​ធ្មៃ​ ​មាន​ជើង​ប្រឡាក់ភក់​ ​ដើរចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636848520253009327
ទៅកាន់ទំព័រ៖