ព្រះត្រៃបិដក ភាគ ២៩
សត្តិវគ្គ ទី៣
សត្តិសូត្រ ទី១
[៥៧] ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់(១) វៀរ ដើម្បីលះបង់នូវកាមរាគ ដូចជាបុរស ដែលគេប្រហារដោយលំពែង ឬដូចជាបុគ្គលដែលភ្លើងឆេះលើក្បាល។
[៥៨] ព្រះមានព្រះភាគត្រាស់ថា ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់វៀរ ដើម្បីលះបង់នូវសក្កាយទិដ្ឋិ ដូចជាបុរសដែលត្រូវគេប្រហារដោយលំពែង ឬដូចជាបុគ្គលដែលភ្លើងឆេះលើក្បាល។
ផុសតិសូត្រ ទី២
[៥៩] វិបាក រមែងមិនប៉ះពាល់បុគ្គល ដែលមិនបានប៉ះពាល់កម្ម វិបាកប៉ះពាល់តែបុគ្គលដែលប៉ះពាល់កម្មប៉ុណ្ណោះ
(១) តាមន័យក្នុងអដ្ឋកថា ឲ្យប្រែថា គប្បីនៅ គឺថា គប្បីសម្រេចឥរិយាបថទាំង៤។
ID: 636848368287042661
ទៅកាន់ទំព័រ៖