ព្រះត្រៃបិដក ភាគ ២៩
តពីនោះមក យក្ខនោះ ក៏មានសេចក្តីតូចចិត្ត ហើយក៏បាត់ចាកទីនោះទៅ។
សត្តវស្សសូត្រ ទី៤
[៥០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង មារមានចិត្តបាប ជាប់តាមព្រះមានព្រះភាគ អស់៧ឆ្នាំ រមិលមើលទោស តែមិនបានឃើញទោសឡើយ។
[៥០១] គ្រានោះ មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
ID: 636848526758471418
ទៅកាន់ទំព័រ៖