ព្រះត្រៃបិដក ភាគ ២៩

​[​៦២​]​ ​នរជន​មាន​ប្រាជ្ញា​ ​បាន​តាំង​មាំ​ ​ក្នុង​សីល​ហើយ​ ​ចម្រើន​នូវ​សមាធិចិត្ត​ ​និង​វិបស្សនា​បញ្ញា​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ប្រកបដោយ​បា​រិហា​រិយ​ប្ប​ញ្ញា​ ​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​សង្សារ​ ​បុគ្គល​នោះ​ ​ទើប​កាប់​ឆ្កា​នូវ​តណ្ហា​ ​ជា​គ្រឿង​ចាក់ស្រែះ​នេះ​បាន​ ​ពួក​បុគ្គល​ណា​ ​កំចាត់​បង់​រាគៈ​ ​ទោសៈ​ ​និង​អវិជ្ជា​បាន​ ​ជា​អ្នក​អស់​អាសវៈ​ ​ឆ្ងាយ​ចាក​កិលេស​ ​ពួក​បុគ្គល​នោះ​ ​ឈ្មោះថា​ ​កាប់​ឆ្កា​នូវ​តណ្ហា​ ​ជា​គ្រឿង​ចាក់ស្រែះ​ហើយ​ ​នាម​និង​រូប​ ​ទាំង​បដិឃ​សញ្ញា​ ​និង​រូបសញ្ញា​ ​រលត់​ទៅ​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ ​តណ្ហា​ជា​គ្រឿង​ចាក់ស្រែះ​នោះ​ ​រមែង​រលត់​ទៅ​ក្នុង​ទីនុ៎ះ​។​

​មនោ​និ​វារណ​សូត្រ​ ​ទី៤​


​[​៦៣​]​ ​បុគ្គល​គួរ​ឃាត់​ហាម​ចិត្ត​ ​ចាក​អំពើអាក្រក់​ ​ឬ​ល្អ​ណាៗ​ ​ទុក្ខ​រមែង​មិន​មកដល់​បុគ្គល​នោះ​ ​ព្រោះ​អំ​ពើ​នោះ​ៗ​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636848369391135812
ទៅកាន់ទំព័រ៖