ព្រះត្រៃបិដក ភាគ ២៩

​បុគ្គល​នោះ​ ​គួរ​ហាមឃាត់​ចិត្ត​សព្វអន្លើ​ ​បុគ្គល​នោះ​ ​រមែង​រួចចាក​ទុក្ខ​សព្វគ្រប់​។​
​[​៦៤​]​ ​បុគ្គល​មិន​គួរ​ហាមឃាត់​ចិត្ត​សព្វអន្លើ​ ​និង​ចិត្ត​ដែល​ដល់​នូវ​សេចក្តី​សង្រួម​ទេ​ ​លុះតែ​ចិត្តអាក្រក់​កើតឡើង​ ​ក្នុង​កាល​ណាៗ​ ​ទើបត្រូវ​បុគ្គល​ហាមឃាត់​ចិត្ត​ក្នុង​កាលនោះ​។​

​អរហន្ត​សូត្រ​ ​ទី៥​


​[​៦៥​]​ ​ភិក្ខុ​ណា​ជា​ព្រះអរហន្ត​ ​មាន​កិច្ច​ធ្វើ​ស្រេចហើយ​ ​អស់​អាសវៈ​ហើយ​ ​ទ្រទ្រង់​រាងកាយ​ ​តែ​ក្នុង​ជាតិ​ជាទីបំផុត​ ​ភិក្ខុ​នោះ​ ​នៅតែ​និយាយ​ថា​ ​អាត្មា​និយាយ​ដូច្នេះ​ក៏​មាន​ ​ភិក្ខុ​នោះ​ ​នៅតែ​និយាយ​ថា​ ​ជន​ទាំងឡាយ​និយាយ​ ​នឹង​អាត្មា​ថា​ដូច្នេះ​ ​ក៏​មាន​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636848369738575684
ទៅកាន់ទំព័រ៖