ព្រះត្រៃបិដក ភាគ ២៩

​[​៧០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ពន្លឹក្នុង​លោក​នេះ​ ​មាន៤យ៉ាង​ ​មិន​មានដល់៥ទេ​ ​ព្រះអាទិត្យ​រមែង​ភ្លឺ​បាន​ ​ក្នុង​វេលា​ថ្ងៃ​ ​ព្រះចន្ទ្រ​ភ្លឺ​បាន​ ​ក្នុង​វេលា​យប់​ ​ភ្លើង​ភ្លឺ​បាន​ទាំងថ្ងៃទាំងយប់​គ្រប់វេលា​ ​ព្រះសម្ពុទ្ធ​ ​ប្រសើរ​ជាង​ពួក​ដែល​មាន​ពន្លឺ​រុងរឿង​នេះ​ ​ជា​ពន្លឺ​ប្រសើរ​បំផុត​។​

​សរ​សូត្រ​ ​ទី៧​


​[​៧១​]​ ​ទេវតា​ទូល​សួរ​ថា​ ​ស្រះ​គឺ​សង្សារ​ ​ប្រព្រឹត្តទៅ​មិនបាន​ក្នុង​ទីណា​ ​វដ្តៈ​វិល​ទៅ​មិនបាន​ ​ក្នុង​ទីណា​ ​នាម​ ​និង​រូប​ ​រលត់​ឥតមាន​សេសសល់​ក្នុង​ទីណា​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636848370570083244
ទៅកាន់ទំព័រ៖